រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ខែកុម្ភៈ និងទិសដៅការងារខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតី លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ខែកុម្ភៈ និងទិសដៅការងារខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតី លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ និងមានការអញ្ជើញចូលរួមមាន÷លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ មេបញ្ជាការមូលដ្ឋាន ក្រុងស្រុក ស្នាក់ការសន្តិសុខ និងយេនឌ័រ។
ក្នុងឱកាសនេះដែរអង្គប្រជុំបានធ្វើការផ្សព្វផ្សាយនៅផែនការការពារសន្តិសុខសុវត្ថិភាព និងរក្សាសម្រាប់ធ្នាប់ ក្នុងពិធីកាត់ឫសសីមានៅវត្តមុន្នីជីខលើ ឃុំជីខលើ ស្រុកស្រែអំបិល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃខាងមុខ។
ថ្ងៃចន្ទ ១៥ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី March 6, 2023

អត្ថបទទាក់ទង