នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២២០ ក្រុមឆ្លើយតបបន្ទាន់នឹងជំងឺឆ្លង នៃមន្ទីរសុខាភិបាលខេត្តកោះកុង សហការជាមួយមន្ត្រី នៃក្រសួងសាធារណការ និងដឹកជញ្ជូន មន្ត្រីជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កងទ័ពជើងទឹកជើងនៅលើផ្ទៃសមុទ្រកោះកុងក្រៅ បានធ្វើការឃាត់កប៉ាល់នេសាទ ជនជាតិតៃវ៉ាន់ ចំនួន ០៤ នាក់ ស្ថិតក្នុងភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង បានធ្វើដំណើរតាមកប៉ាល់នេសាទ ចេញពីប្រទេសនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ហើយបានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមិនបានចូលចត នៅប្រទេសណាមួយឡើងមុនពេលមកដល់ប្រទេសកម្ពុជា។
ឆ្លងកាត់ការត្រួតពិនិត្យតាមបច្ចេកទេសវេជ្ជសាស្រ្ត របស់មន្ត្រីសុខាភិបាល មិនមានសញ្ញា និងរោគសញ្ញាទាក់ទងនឹងជំងឺរលាកសួតប្រភេទថ្មី CoVid-19 ឡើយ ដោយពួកគាត់មានកំដៅធម្មតា មិនមានបញ្ហាផ្លូវដង្ហើម។ បច្ចុប្បន្នកប៉ាល់ របស់ជនជាតិតៃវ៉ាន់ បានចតនៅលើផ្ទៃសមុទ្រកោះកុងក្រៅ ដើម្បីជួសជុលម៉ាសុីនកប៉ាល់ និងស្ថិតក្រោមការតាមដានរបស់កងទព័ជើងទឹកសមុទ្រកោះកុងក្រៅ។
ប្រភព : មន្ទីរសុខាភិបាលខេត្តកោះកុង