ថ្ងៃសុក្រ ១២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ លោកស្រី លិ ឡាំង មេឃុំកោះ បានអញ្ជើញចូលរួមប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកកោះកុង ក្រោមអធិបតីភាពលោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង ដើម្បីពិនិត្យ និងអនុម័ត លើរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ ព្រមទាំងចូលរួមដោះស្រាយបញ្ហាប្រឈម និងលើកទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២៣ នៅសាលប្រជុំសាលាស្រុកកោះកុង ៕