លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត និងជាប្រធានគណ:កម្មការពិនិត្យ និងវាយតម្លៃ កម្រិតកែប្រែរបស់ទណ្ឌិតនៅពន្ធនាគារខេត្តកោះកុង បានអញ្ជើញដឹកនាំ សមាជិក នៃគណៈកម្មការ ដើម្បីប្រជុំត្រួតពិនិត្យ និងវាយតម្លៃ លើសំណើសូមបន្ធូរបន្ថយទោស និងលើកលែងទោសជូនទណ្ឌិត របស់ពន្ធនាគារខេត្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងពិធីបុណ្យពិសាខបូជា ឆ្នាំ២០២៣ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
១-បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ៖ បានពិនិត្យវាយតម្លៃ និងឯកភាព ៥នាក់/៦នាក់(ប្រុស) សម្រាប់ការស្នើសូមបន្ធូរបន្ថយទោស រយៈពេល ៣ខែ និង ១នាក់/១នាក់(ប្រុស) សម្រាប់ស្នើសុំបន្ធូរបន្ថយទោស រយៈពេល ១២ខែ។
២-បុណ្យពិសាខបូជា៖ បានពិនិត្យវាយតម្លៃ និងឯកភាព ៧នាក់/៨នាក់(ប្រុស) សម្រាប់ការស្នើសូមបន្ធូរបន្ថយទោស រយៈពេល ៣ខែ និងបានពិនិត្យវាយតម្លៃ និងឯកភាព ១នាក់/១នាក់(ប្រុស) សម្រាប់ការស្នើសូ បន្ធូរបន្ថយទោស រយៈពេល ១២ខែ ទៅ ៦ខែ។
*អង្គប្រជុំ បានឯកភាព កោះអញ្ជើញសមាសភាពពាក់ព័ន្ធបន្ថែម ដើម្បីចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃ លើសំណើសូមបន្ធូរបន្ថយទោស និងលើកលែងទោសជូនទណ្ឌិត សំដៅធ្វើសុក្រឹតភាព នូវលទ្ធផល នៃកិច្ចប្រជុំជាបន្តបន្ទាប់ នាពេលខាងមុខ។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត និងជាប្រធានដឹកនាំកិច្ចប្រជុំ បានស្នើឱ្យ អង្គភាព និងសមត្ថកិច្ចពាក់ព័ន្ធ បន្តកិច្ចសហការល្អ បំពេញតួនាទី ភារកិច្ចឈរលើស្មារតីទទួលខុសត្រូវ។ ទន្ទឹមនឹងនោះ ជាការណែនាំក្នុងការអនុវត្តបន្ត លោកអភិបាលរងខេត្ត ក៏បានស្នើឱ្យពន្ធនាគារខេត្ត ពិនិត្យលទ្ធភាពជ្រើសរើសដាក់បញ្ចូលបេក្ខភាពស្រី្ត ឱ្យបានភាគរយអប្បរិមាចំនួន ២០ភាគរយ នៃចំនួនសរុប ដែលនឹងត្រូវជ្រើសបានដាក់ស្នើសូមបន្ធូរបន្ថយទោស ក្នុងឱកាសបុណ្យជាតិខាងមុខ៕
ថ្ងៃសុក្រ ១២ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ February 17, 2023