លោក សៀង សុទ្ធមង្គល អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញអមដំណើរលោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយធនធានធម្មជាតិខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញចុះសួរសុខទុក្ខដល់គ្រួសារនៃសពកុមារីឈ្មោះ រ៉ានូ សុវណ្ណរី ភេទស្រី អាយុ៧ឆ្នាំ ដែលស្លាប់ដោយសារលង់ទឹក និងបាននាំយកថវិកាចំនួន ១.០០០.០០០រៀល ឧបត្ថម្ភដល់គ្រួសារសព ស្ថិតនៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភព៖ តាក់ ធីដា