រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីសម្បទាខេត្តកោះកុង បានចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩ឆ្នាំ២០២២ និងទិសដៅបន្តឆ្នាំ២០២៣ នៅសាលប្រជុំកាកបាទក្រហមកម្ពុជាសាខាខេត្តកោះកុង

កោះកុង, ថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២៣ លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីសម្បទាខេត្តកោះកុង បានចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩ឆ្នាំ២០២២ និងទិសដៅបន្តឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ខឹម សំអាត អគ្គនាយករង នៃមូលនិធិជាតិជំនួយសង្គម និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈួរ-សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក មូលនិធិជាតិជំនួយសង្គម និងលោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា-ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង ដែលមានអ្នកចូលរួមសរុបចំនួន ៦៣នាក់ ស្រី ១៤នាក់ អញ្ជើញ មកពីរដ្ឋបាលឃុំ/សង្កាត់ និងអ្នកទទួលបន្ទុកកម្មវិធី ឃុំសង្កាត់។

អត្ថបទទាក់ទង