ថ្ងៃសុក្រ ១២ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទីព្រឹក លោក អ៊ូឆេន ឆៃវិសាន្ត មេឃុំតាតៃក្រោម បានដឹកនាំ លោក ហួនណាក់ជំទប់ទី២ មន្រ្តីទទួលបន្ទុក កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធជំងឺ covid ១៩ និង លោកស្រី ស៊ើតសុខុម សមាជិកក្រុមប្រឹក្សា មន្រ្តីទទួលបន្ទុក គ.ក.ន.ក ឃុំតាតៃក្រោម ចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងលើកទិសដៅបន្តឆ្នាំ ២០២៣ របស់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោមអាយុពីឆ្នាំនិងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺ covid ១៩ សម្រាប់ខេត្តកោះកុង ក្រោមអធិបតីភាព លោកស្រីឈឺ វ៉ាអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ឯកឧត្តម ឃឹមសំអាត អគ្គនាយករង មូលនិធិជាតិជំនួយសង្គម នៅសាលប្រជុំ កាកបាទក្រហមកម្ពុជាខេត្តកោះកុង។