លោកស្រី អ៊ុន មករា អភិបាលរង តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណ:អភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពីក្របខ័ណ្ឌមុខងារ ភារកិច្ច របស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ច និងអនុក្រឹត្យស្ដីពីវិធាន និងនីតិវិធីនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯកឧត្តម ឆាយ រតន: ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គារធិការ នៃអគ្គារធិការដ្ឋាន ក្រសួងសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលប្រព្រឺត្តទៅនៅសណ្ឋាគារ និងរមណីដ្ឋានឆ្នេរសុខា ខេត្តព្រះសីហនុ។
ប្រភព៖ តាក់ ធីដា