លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធ និងកិច្ចការទទួលបន្ទុក ។
ក្រោយពីស្តាប់របាយការណ៍សង្ខេបអំពីតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារ បញ្ហាប្រឈម និងសំណូមពរ របស់មន្ទីរទាំង៦រួចមក លោកស្រីអភិបាលរងខេត្ត សូមថ្លែងអំណរគុណចំពោះលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរទាំងអស់ ដែលបានអនុវត្ត តួនាទី ភារកិច្ច បានល្អប្រសើរ និងមានប្រសិទ្ធភាព សមស្របតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋាននានា ខ្ញុំសូមលើកទឹកចិត្តដល់លោក លោកស្រី ត្រូវបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងអង្គភាព និងបន្តសហការ ជាមួយរដ្ឋបាលខេត្ត ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធឱ្យបានល្អប្រសើរ និងទទួលបានលទ្ធផលល្អបន្ថែមទៀត ក្នុងន័យផ្តល់សេវា ជូនអ្នកដែលមានតម្រូវការ ។ លោក លោកស្រី និងថ្នាក់ដឹកនាំទាំងអស់ ត្រូវតែយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍសមត្ថភាពមន្ត្រីជាប្រចាំ ដើម្បីចូលរួមអភិវឌ្ឍអង្គភាព ឱ្យមានការរីកចម្រើនបន្ថែមទៀត ៕
ថ្ងៃអង្គារ ២ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ February 7, 2023