មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានរៀបចំបើកស្រោមលទ្ឋផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ដោយមានការចូលរួមជាអធិបតីភាព អភិបាលរងខេត្តកោះកុងទាំង០៣ ក្នុងនោះមណ្ឌលវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង បានចូលរួមបើកក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សំឃិត រៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។ មណ្ឌលអនុវិទ្យាល័យ ជាស៊ីមស្មាច់មានជ័យ ក្រោមអធិបតីភាពលោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្ត។ មណ្ឌលបឋមសិក្សាទីរួមខេត្ត ក្រោមអធិបតីភាពលោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលរងខេត្តកោះកុង។
ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ ឡុច ភារុន