រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហួនណាក់ជំទប់ទី ២ ឃុំតាតៃក្រោម បានដឹកនាំ លោកស្រី ស៊ើត សុខុម សមាជិកក្រុមប្រឹក្សាឃុំ លោក ភួង ផេង សមាជិកភូមិអន្លង់វ៉ាក់ ចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងភូមិអន្លង់វ៉ាក់

ថ្ងៃសុក្រ ១៣ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ហួនណាក់ជំទប់ទី ២ ឃុំតាតៃក្រោម បានដឹកនាំ លោកស្រី ស៊ើត សុខុម សមាជិកក្រុមប្រឹក្សាឃុំ លោក ភួង ផេង សមាជិកភូមិ

អន្លង់វ៉ាក់ ចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងភូមិអន្លង់វ៉ាក់

(ចំនុចបឹងតាទី) ដេីម្បីស្រង់មតិយោបល់ និងចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋ លើគម្រោងមូលនិធិអភិវឌ្ឍឃុំឆ្នាំ២០២៣ សាងសង់ផ្លូវលំគ្រួសក្រហម មួយខ្សែ ប្រវែង ២០០០ ម៉ែត្រ និងទទឹង ០៨ ម៉ែត្រ ។ ក្រោយពីបានចុះជួបជាមួយប្រជាពលរដ្ឋរួច ពួកគាត់បានមានមតិគាំទ្រយ៉ាងខ្លាំងលើគម្រោងមូលនិធិអភិវឌ្ឍឃុំឆ្នាំ២០២៣ របស់រដ្ឋបាលឃុំ និងថែមទាំងអរគុណរដ្ឋបាលឃុំ ដែលយកបានចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋនៅចំណុចបឹងតាទី ភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោមនេះ ។ គាត់បានមានមតិបន្ថែមទៀតថា កន្លងមកពួកគាត់ពិបាកធ្វើដំណើរចុះឡើងក្នុងការប្រកបការងារប្រចាំថ្ងៃណាស់ ទន្ទឹមនឹងនោះក៏មានផលពិបាកដល់ក្មេងសិស្សានុសិស្សណាស់ដែរ ក្នុងការធ្វើដំណើរមកសាលារៀន ព្រោះថារាល់ការធ្វើដំណើរចុះឡើងទាល់តែជិះទូក ត្រូវប្រើពេលវេលាយូរ និងថិវកាច្រើន ថែមទាំងប្រឈមនូវហានិភ័យផ្សេងៗទៀតផង។

អត្ថបទទាក់ទង