ស្រុកកោះកុង ៖ ថ្ងៃសុក្រ ១៣ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្ដិទី៣ ក្រោមការដឹកនាំលោក កាយ អួយ សមាជិកក្រុមប្រឹក្សាស្រុកកោះកុង និងជាប្រធានអង្គប្រជុំ ដើម្បីពិនិត្យ និងបូកសរុបលទ្ធផលការងារ និងបញ្ហាប្រឈមប្រចាំខែមករា និងលើកទិសដៅបន្តខែកុម្ភៈ ឆ្នាំ២០២៣ ព្រមទាំងត្រួតពិនិត្យ និងអនុម័តលើរបៀបវារៈមួយចំនួន ដែលជាការងាររបស់រដ្ឋបាលស្រុកកោះកុង។
សមាសភាពចូលរួមមាន លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធាន ឬអនុប្រធាការិយាល័យ អង្គភាពចំណុះសាលាស្រុក បុគ្គលិកមណ្ឌលសុខភាពត្រពាំងរូង លោក លោកស្រីមេឃុំទាំង៤ នៃស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង។