រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកគិរីសាគរ បានរៀបចំកិច្ចប្រជុំវិសាមញ្ញលេីកទី២១ ឆ្នាំទី៤ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាស្រុក​ ក្រោមអធិបតីភាព​ លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក​ និងជាប្រធានអង្គប្រជុំ

រដ្ឋបាលស្រុកគិរីសាគរ បានរៀបចំកិច្ចប្រជុំវិសាមញ្ញលេីកទី២១ ឆ្នាំទី៤ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាស្រុក​ ក្រោមអធិបតីភាព​ លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក​ និងជាប្រធានអង្គប្រជុំ ក្នុងនោះដែរក៏មានការអញ្ជេីញចូលរួមពី​ លោក​ លោកស្រីជាសមាជិកក្រុមប្រឹក្សាស្រុក​ លោក ចេង  មុនីរិទ្ធ  អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ លោកអភិបាលរងស្រុក   លោកនាយករដ្ឋបាលស្រុក លោកនាយករងរដ្ឋបាលស្រុក  លោកប្រធានការិយាល័យប្រជាពលរដ្ឋស្រុក លោក លោកស្រី​ ប្រធាន​ អនុប្រធាន  និងមន្ត្រីការិយាល័យចំណុះសាលាស្រុក​   ចំពោះរបៀបវារ:រួមមាន៖
១.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥)របស់រដ្ឋបាលស្រុក
២.ពិភាក្សា និងអនុម័តលើសេចក្តីព្រាងប្រតិទិនការងារសម្រាប់ដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៤-២០២៦)របស់រដ្ឋបាលស្រុក
៣.សេចក្តីផ្សេងៗ
………………………………………………………..
ថ្ងៃព្រហស្បតិ៍ ១២ កើត ខែមាឃ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣
February 2, 2023

អត្ថបទទាក់ទង