រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទូច សុវណ្ណ ជំទប់ទី២ ឃុំត្រពាំងរូងបានចុះធ្វើវេទិកាផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព៧ចំនុច ជូនដល់ប្រជាពលរដ្ឋនៅចំនុចវាលតាភូ ស្ថិតក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

ថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាល់ ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី០២ ខែ កុម្ភ: ឆ្នាំ ២០២៣ វេលាម៉ោង ១០និង០៥នាទីព្រឹក លោក ទូច សុវណ្ណ ជំទប់ទី២ ឃុំត្រពាំងរូង បានសហការជាមួយលោក យោង ចាន់ឌី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងរូង លោក វ/ត្រី រស់ វ៉ាន់ថន នាយផ្នែកប្រឆាំងគ្រឿងញៀន លោក អ/ទោ ហាត់ រ៉ុច នាយផ្នែកចរាចរណ៍ សហការជាមួយអាជ្ញាធរភូមិ.ឃុំត្រពាំងរូង បានចុះធ្វើវេទិការសាធារណៈផ្សព្វផ្សាយពីគោលនយោបាយភូមិឃុំ.សង្កាត់ មានសុវត្តិភាពទាំង៧ចំនុច ០១លើក នៅចំនុចវាលតាភូស្ថិតនៅក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង និងបានផ្សព្វផ្សាយបន្ថែមនូវខ្លឹមសារសំខាន់ៗដូចខាងក្រោម ÷១.ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក២.ស្តីពី ការបង្ការទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ៣.ស្តីពី ការបង្កាទប់ស្កាត់ការរីករាលដាលវិរុសកូវីដ១៩នៅក្នុងមូលដ្ឋាននិងវិធានការ(៣កុំ ៣ការពារ)៤.ផ្សព្វផ្សាយបែបបទនៃការផ្តល់ សៀវភៅស្នាក់នៅ(ក២) សៀវភៅគ្រួសារ(ក៤) និងសេចក្តីជូនដំណឹងស្តីពីការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី និងផ្តល់ថ្មី៥. ស្តីពី ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀននិងបង្ការទប់ស្កាត់ការចែកចាយ ជួញដូរគ្រឿងញៀនគ្រប់ប្រភេទ។ វេទិការខាងលើមានប្រជាពលរដ្ឋចូលរួមសរុបចំនួន ១៣ នាក់ ស្រី ១០ នាក់ កម្មវិធីនេះបញ្ចប់នៅវេលាម៉ោង ១០និង៥០នាទី ថ្ងៃខែឆ្នាំដដែល។+ បានផ្តល់អត្តសញ្ញាណប័ណ្ណចំនួន ១៣នាក់ ស្រី ០៩នាក់ និងបានដាក់កម្លាំងប្រចាំការនៅប៉ុស្តិ៍ដើម្បីទ្រសភាពការផ្សេងៗ។

អត្ថបទទាក់ទង