លោក ស្រេង សុខឡេង អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម បានចូលរួមសហការណ៍ជាមួយក្រុមការងារក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ក្រោមអធិបតីភាព ឯកឧត្ដម ជា ម៉ានិត រដ្ឋលេខាធិការ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ និង លោក ទូច វុទ្ធី ប្រធានមន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ខេត្ត និងរដ្ឋបាលឃុំប្រឡាយ ដើម្បីចុះពិនិត្យទីតាំងភូមិសាស្ត្រ ឃុំប្រឡាយដែលមិនមានស្ថានីយ៍បង្គោលអង់តែនទូរស័ព្ទ។
ថ្ងៃអង្គារ ១០ កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣