/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ដោយមានការសម្របសម្រួលពីលោក ឃុន ភឿន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង បានចាប់ឃាត់រថយន្តចំនួន ០១ គ្រឿង ដឹកជញ្ជូនអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត

ថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣

លោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងលោកនាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក សហការជាមួយមន្ត្រីឧទ្យានុរក្ស នៃឧទ្យានជាតិបុទុមសាគរ កម្លាំងកងរាជអាវុធហត្ថ ដោយមានការសម្របសម្រួលពីលោក ឃុន ភឿន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង បានចាប់ឃាត់រថយន្តចំនួន ០១ គ្រឿង ម៉ាកសាំងយ៉ុង ប្រភេទទេសចរណ៍ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ កោះកុង 2C – 6579 ដឹកជញ្ជូនអនុផលព្រៃឈើ  ( ចំណិតវល្លិរមៀត ស្ងួត ទម្ងន់ ៤៥៥ គីឡូក្រាម ) ដោយគ្មានលិខិតអនុញ្ញាត។

ដែលមានឈ្មោះ ហ៊ាង ហាក់មុន្នី ភេទប្រុស  អាយុ ៥៣ឆ្នាំ ជាម្ចាស់ទទួលខុសត្រូវ។ កើតហេតុនៅក្នុងភូមិសាស្ត្រភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។ ក្រោយពីបានស្ដាប់ចម្លើយរួចមក ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង ក្រុមមន្ត្រីមានសមត្ថកិច្ច បានបន្តចុះធ្វើការឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ សុខ វី ភេទប្រុស អាយុ ៤២ឆ្នាំ និងឈ្មោះ ប៉ាក ញ៉ាន ភេទប្រុស អាយុ ៤៤ឆ្នាំ ស្ថិតនៅភូមិពាមកាយ  ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។

បានរកឃើញវត្ថុតាងបន្ថែមទៀតរួមមាន៖ 

១-ចំណិតវល្លិរមៀត (ស្ងួត )ទម្ងន់ ៥០ គីឡូក្រាម,

២-វល្លិរមៀត (ស្រស់ ) ចំនួន ១២ បាច់។

តាមការបញ្ជារបស់លោកព្រះរាជអាជ្ញារង ក្រុមការងារកំពុងចងក្រងសំណុំរឿងចោទប្រកាន់ជនទាំង ៣នាក់ខាងលើ បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកោះកុង ។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    26/08/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារសម្របសម្រួលបច្ចេកទេសក្រុង

  • ហេង គីមឆន/
    26/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម​ នាយឧត្ដម​សេនីយ៍​ មាស​ វិរិទ្ធ​ អគ្គ​លេខាធិការ​ នៃ​អអគ្គលេខាធិការដ្ឋានជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន

  • មន្ទីរធម្មការ និងសាសនា/
    25/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង បានចូលរួមកម្មវិធី​អបអរសាទរ ទិវារអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ក្រោមប្រធានបទ​ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”​

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យករណី និងជម្រះបញ្ជីដីធ្លីក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមចុះពិនិត្យ និងវាយតម្លៃទីតាំងស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្ម​សេវាកម្មស្នាក់នៅទេសចរណ៍(បើកថ្មី) ចំនួន០១កន្លែង ផ្ទះសំណាក់ វីភីកោះកុង របស់លោក សំឃិត វៀន ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន