រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹតស្តីពី ការគ្រប់គ្រងសំរាមសំណល់រឹង នៅសាលមហោស្រពខេត្តកោះកុង។

រដ្ឋបាលឃុំត្រពាំងរូង, ថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទីព្រឹក លោក លៀង សាម៉ាត មេឃុំត្រពាំងរូង លោក ខឹម ភុនសុវណ្ណ ជំទប់ទី១ និងលោក ជ័យ លូន ជំនួយការរដ្ឋបាលឃុំ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យលេខ ១១៣ អនក្រប.ក ស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ជូនដល់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ក្រោមអធិបតីរបស់ លោក អន សុធារឹទ្ធ អភិបាលរងខេត្តកោះកុង នៅសាលមហោស្រពខេត្តកោះកុង។

អត្ថបទទាក់ទង