ថ្ងៃសៅរ៍ ៧ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣
January 28, 2023
មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានធ្វើការបើកប្រអប់សំបុត្របញ្ចេញមតិ និងសំណូមពររបស់អតិថិជន ប្រចាំខែមករា ឆ្នាំ ២០២៣ ។ ការចូលរួមបញ្ជេញមតិ និងសំណូមពររបស់បងប្អូនអ្នកជំងឺ និងក្រុមគ្រួសារ គឺជាកត្តាសំខាន់បំផុតមិនអាចខ្វះបាន ក្នុងការឆ្លុះបញ្ជាំងពីចំណុចល្អ បញ្ហាប្រឈម និងសំណូមពរផ្សេងៗ ក្នុងការកែលំអរស្ថាបនា ដើម្បីលើកស្ទួយវិស័យសុខាភិបាលជាតិយើងឱ្យមានការរីកចម្រើនប្រកបដោយគុណភាព ប្រសិទ្ធភាព និង សមធម៌។