លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ និងជាប្រធាន គ.ក.ន.ក.ឃុំ បានដឹកនាំក្រុមការងារដែលជាសមាជិក គ.ក.ន.ក ឃុំ និងមន្ត្រីភូមិ ចុះសួរសុខទុក្ខ និងនាំយកនូវអំណោយផ្ទាល់ខ្លួន មានជាថវិកា ចំនួន ១៥០,០០០រៀល និងគ្រឿងឧបភោគបរិភោគ មានដូចជា: អង្ករ ០១បាវ ទម្ងន់ ២០គ.ក្រ ទឹកសុទ្ធ ០១យួរ ទឹកត្រី ០១ដប ទឹកស៊ីអ៊ីវ ០១ដប ស្ករស ០១kg ខ្ទឹមសខ្ទឹមក្រហម ០១kg ទឹកដោះគោឆៅ ០១ឡូ និងប៊ីចេង ០,៥kg ០១កញ្ចប់ ជូនដល់គ្រួសារស្ត្រីទើបសម្រាលកូន ចំនួន ០៥គ្រួសារស្ថិតនៅភូមិទួលគគីរក្រោម បន្ថែមដោយថវិកា គ.ក.ន.ក ឃុំ ចំនួន ៥០,០០០រៀល ក្នុង ០១គ្រួសារ ។
សរុបថវិកាដែលស្ត្រីទើបសម្រាល កូនទទួលបានក្នុងមួយ គ្រួសារ មានចំនួន ២០០,០០០រៀល ។
រសៀលថ្ងៃសៅរ៍ ៧កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣