រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និង កីឡាខេត្ត បានទទួលជួបភិភាក្សាការងារ ជាមួយប្រតិភូអង្គការ Save the Children មកពីរាជធានីភ្នំពេញ ដឹកនាំដោយ លោក ហុង រស្មី នាយកប្រចាំប្រទេសកម្ពុជា

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និង កីឡាខេត្ត បានទទួលជួបភិភាក្សាការងារ ជាមួយប្រតិភូអង្គការ Save the Children មកពីរាជធានីភ្នំពេញ ដឹកនាំដោយ លោក ហុង រស្មី នាយកប្រចាំប្រទេសកម្ពុជា។

ក្នុងជំនួបពិភាក្សានោះ លោក ហុង រស្មី បាន គោរពថ្លែងអំណរគុណចំពោះលោកប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ដែលបានផ្ដល់ទីកន្លែង សម្រាប់បុគ្គលិក Save the children ប្រចាំខេត្តកោះកុង ធ្វើជាការិយាល័យសម្រាប់បំពេញការងារប្រចាំថ្ងៃចាប់តាំងពីឆ្នាំ ២០០៨ រហូតមកដល់ថ្ងៃនេះ ទន្ទឹមនឹងនោះលោកប្រធានមន្ទីរបានសង្ខេបអំពីកិច្ចអន្តរាគមន៍របស់មន្ទីរនៅតាមសាលារៀន ស្ដីកិច្ចការពារកុមារ សុវត្ថិភាពកុមារ សុវត្ថិភាពចំណីអាហារ និងបញ្ហាប្រឈមមួយចំនួនលើវិស័យអប់រំ យុវជន និង កីឡា ក្នុងខេត្តកោះកុងដែលកំពុងតែជួបប្រទះនាពេលបច្ចុប្បន្ន។ សូមបញ្ជាក់ថាកោះកុងជាខេត្តដាច់ស្រយាលមួយដែលមានដៃគូរអភិវឌ្ឍន័តិចជាងគេ ក្នុងការជួយគាំទ្រវិស័យអប់រំ គិតមកត្រឹមថ្ងៃនេះមានអង្គការដៃគូរចំនួន ៤ ប៉ុណ្ណោះដែលកំពុងជួយគាំទ្រលើវិស័យអប់រំ ក្នុងខេត្តនេះ ។ រដ្ឋបាលខេត្ត សូមស្វាគមន៍ ចំពោះដៃគូរនានាដែលមានបំណងចូលមកជួយគាំទ្រ និងអន្តរាគមន៍លើវិស័យអប់រំ ក្នុងខេត្តជាប់ព្រំដែនមួយនេះ ។

អត្ថបទទាក់ទង