ឃុំត្រពាំងរូង,ថ្ងៃសុក្រ ១៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ នាទីព្រឹក ក្រុមប្រឹក្សាឃុំត្រពាំងរូង បានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាឃុំត្រពាំងរូង អាណត្តិទី៥ នៃស្រុកកោះកុង ខេត្តកោះកុង ក្រោមអធិបតីភាពលោក លៀង សាម៉ាត ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ និងមានការចូលរួមពីលោក យោង ចាន់ឌី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងរូង លោក ជ្រន ឌី មេភូមិដីទំនាប ជំនួយការរដ្ឋបាលឃុំ និងជំនួយកាហិរញ្ញវត្ថុឃុំត្រពាំងរូង ។លេីរបៀបវារះចំនួន ១៣:១.មតិបើកកិច្ចប្រជុំរបស់ប្រធានក្រុមប្រឹក្សាឃុំ២. ពិនិត្យកូរ៉ុម៣.ពិនិត្យ អនុម័តរបៀបវារះ៤. ពិនិត្យ ពិភាក្សា និងអនុម័តកំណត់ហេតុអង្គប្រជុំខែមុន៥. ពិនិត្យ និងអនុម័តសេចក្ដីព្រៀង របាយការណ៍ ១ខែកន្លងមក៦.របាយការណ៍ស្ថិតិ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ និងបញ្ហាប្រឈមរបស់ប៉ុស្តិ៍នគបាល៧.របាយការស្ថិតិសិស្ស គ្រូ របស់នាយកសាលាបឋម អនុវិទ្យាល័យ៨.របាយការណ៍ ស្ថិតិប្រជាពលរដ្ឋ និងបញ្ហាប្រឈមរបស់ភូមិនីមួយៗ៩.ពិនិត្យរបាយការណ៍ ច្រកចេញចូលតែមួយរដ្ឋបាលឃុំ ប្រចខែ១០.របាយការណ៍ស្ថិតិ សកម្មភាព បញ្ហាប្រឈម មណ្ឌលសុខភាពឃុំ១១. បញ្ហាផ្សេងៗ និងដំណោះស្រាយ១២.ផែនការបន្ត១៣. បិទអង្គប្រជុំ មានសមាសភាពចូលរួមរុបចំនួន១០នាក់ស្រី០២នាក់ នៅសាលាឃុំត្រពាំងរូង ស្រុកោះកុង ខេត្តកោះកុង៕