ឃុំតាតៃក្រោម, ថ្ងៃពុធ ១២ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣
លោក អ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម ដឹកនាំក្រុមការងារចុះ សិក្សាត្រួតពិនិត្យទីតាំង សម្រាប់សាងសង់ខ្លោងទ្វារវត្តពោធិគីរីមនោរម្យ(ហៅវត្តតាតៃភូមិដូង) ស្ថតិនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង សមាសភាពចូលរួម៖ជំទប់ទី១ សមាជិកក្រុមប្រឹក្សាឃុំ,មេភូមិ អនុភូមិអន្លង់វ៉ាក់,ប៉ុស្តិ៍នគរបាលរដ្ឋបាល,លោកស្រី សាយ ឈុន និងស្វាមី,ប្រធាន អនុប្រធាន សហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម, ព្រះគ្រូចៅអធិការវត្ត ព្រះលេខាមេគុណខេត្ត គណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្តសរុបប្រមាន ២៥នាក់។