/

សេចក្តីជូនដំណឹងលេខ០០៣/២៣ រដ្ឋបាលស្រុកបូទុមសាគរ ជាលើកទី២ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ដល់ក្រុមហ៊ុន អង្គភាពពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្ដោលផ្លូវជាតិ៤៨ ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងក្រុមហ៊ុនចាប់ផ្ដើម ដំណើរការសាងសង់គម្រោងលើកម្រិតផ្លូវជាតិលេខ៤៨

សេចក្តីជូនដំណឹងលេខ០០៣/២៣ រដ្ឋបាលស្រុកបូទុមសាគរ ជាលើកទី២ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ដល់ក្រុមហ៊ុន អង្គភាពពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្ដោលផ្លូវជាតិ៤៨ ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងក្រុមហ៊ុនចាប់ផ្ដើម ដំណើរការសាងសង់គម្រោងលើកម្រិតផ្លូវជាតិលេខ៤៨ ។

ដើម្បីឱ្យក្រសួងសាធារណៈការ និងដឹកជញ្ចូន និងក្រុមហ៊ុនដំណើរកាងារសាងសង់ផ្លូវជាតិលេខ ៤៨ បាន ដោយរលូន រដ្ឋបាលស្រុកបូទុមសាគរ ស្នើដល់ក្រុមហ៊ុន អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋរស់នៅ តាមបណ្ដោយផ្លូវជាតិ ៤៨ ត្រូវរុះរើបណ្តាញហេដ្ឋារចនាសម្ព័ន្ធលើដី និងក្រោមដី មានដូចជា បង្គោលអគ្គិសនី បង្គោលទូរស័ព្ទ ខ្សែបញ្ជូនអគ្គិសនី ខ្សែកាប្លីអូបទិក បណ្ដាញទឹកផ្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្ម (ប៉ាណូ) តូបលក់ដូរ លំនៅដ្ឋាន ផ្សេងៗរបស់ខ្លួន ចេញពីគន្លងផ្លូវ ដែលត្រូវសាងសង់គម្រោងលើកម្រិតផ្លូវជាតិលេខ ៤៤ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣ខែឆ្នាំ២០២៣ ជាកំណត់។ ដើម្បីឱ្យក្រសួងសាធារណៈការ និងដឹកជញ្ជូន និងក្រុមហ៊ុនចូលធ្វើការសាងសង់ផ្លូវក្នុងពេលខាងមុខនេះ។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូម ក្រុមហ៊ុន អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋរស់នៅតាម បណ្ដោយផ្លូវជាតិ៤៨ មេត្តាចាត់ចែងអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់ និងចូលរួមសហការ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃចន្ទ ១០ រោច ខែបុស្ស ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣

ខែមករា 16, 2023

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    15/06/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ និងជម្រាបជូនអំពីព័ត៌មានគម្រោងអាជីវកម្មខ្សាច់លើផ្ទៃទំហំ ១០៥,៣៨ហិកតា ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ តាមដងព្រែកកោះប៉ោ ភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង របស់ក្រុមហ៊ុន អេស៊ា អេនើជី អ៊ិនធើ ណេសិនណល ឯ.ក

  • ហេង គីមឆន/
    15/06/2026

    លោកវរសេនីយ៍ទោ លី សេរីវុធ ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ បានដឹកនាំ​ ជំនាញ​ពាក់ព័ន្ធ​ និងលោកអធិការនគរបាលក្រុង-ស្រុក ព្រមទាំង​លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង​ ២៩​ ឃុំ​សង្កាត់​ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពីគោលបំណង និងនីតិវិធីនៃការដោះលែងដោយមានលក្ខខណ្ឌ

  • មន្ទីរបរិស្ថាន/
    15/06/2026

    សកម្មភាពមន្រ្តីឧទ្យានុរក្ស ល្បាតនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • មន្ទីរបរិស្ថាន/
    15/06/2026

    មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃពាមក្រសោប រួមជាមួយលោក ហ្វាចា រ៉ាម៉ាត់ហាណា (Fajar Ramadhana) អ្នកជំនាញ GIS នៃក្រុមហ៊ុន Climate+ និងតំណាងបុគ្គលិកក្រុមហ៊ុនប្រចាំកម្ពុជា បានចុះពិនិត្យស្ថានភាពទូទៅនៃការអភិវឌ្ឍគម្រោងរេដបូក (REDD+) នៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្ត្រខេត្តកោះកុង

  • ហេង គីមឆន/
    15/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • រដ្ឋបាលស្រុកបូទុមសាគរ/
    15/06/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទដើមសប្តាហ៍