រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

តាមការចាត់តាំងពី រដ្ឋបាលស្រុកបូទុមសាគរ បានចាត់ឲ្យលោក រ៉ែម សុធារ នាយករងរដ្ឋបាលស្រុកបូទុមសាគរ បានដឹកនបានដឹកនាំក្រុមការងារស្រុក ចូលរួមកិច្ចប្រជុំដោះស្រាយសម្របសម្រួលបញ្ហាទំនាស់ដីធ្លី ស្ថិតនៅភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ

តាមការចាត់តាំងពី រដ្ឋបាលស្រុកបូទុមសាគរ បានចាត់ឲ្យលោក រ៉ែម សុធារ នាយករងរដ្ឋបាលស្រុកបូទុមសាគរ បានដឹកនបានដឹកនាំក្រុមការងារស្រុក ចូលរួមកិច្ចប្រជុំដោះស្រាយសម្របសម្រួលបញ្ហាទំនាស់ដីធ្លី ស្ថិតនៅភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ។

ក្រោយពីបានបើកកិច្ចប្រជុំដោះស្រាយសម្របសម្រួលរួចមក ជាលទ្ធផល ភាគីទាំងពីរបានយល់ព្រមឯកភាពគ្នា ដោយភាគីចុងបណ្តឹងបានយល់ព្រមផ្តិតមេដៃលើកំណត់ហេតុ ដើម្បីឲ្យក្រុមការងារធ្វើការវាស់វែង និងផ្ទៀងផ្ទាត់ដីឲ្យគ្រប់ចំនួន ១ហិកតា សម្រាប់ភាគីចុងបណ្តឹង។

ដោយសារពេលព្រឹក មានបញ្ហាអាកាសធាតុមានភ្លៀងធ្លាក់ ដូចនេះក្រុមការងារមិនអាចធ្វើការវាស់វែង និងផ្ទៀងផ្ទាត់ដីបានឡើយហើយក្រុមការងារនឹងលើកទៅពេលក្រោយដើម្បីចុះធ្វើការវាស់វែង និងផ្ទៀងផ្ទាត់ជូនភាគីទាំងពីរ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

===================

ថ្ងៃអង្គារ ៤ រោច ខែបុស្ស ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣

January 10, 2023

អត្ថបទទាក់ទង