រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ដោយមានចំណារឯកភាពពីលោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ លោក សាង ស៊ីណេត អភិបាលរងស្រុក បានដឹកនាំក្រុមការងារស្រុក សហការជាមួយអាជ្ញាធរឃុំថ្មស បានចុះពិនិត្យទីតាំងស្នើសុំសាងសង់ផ្ទះរបស់ឈ្មោះ ឆែម ឆន ស្ថិតនៅភូមិចំលងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

ដោយមានចំណារឯកភាពពីលោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ លោក សាង ស៊ីណេត អភិបាលរងស្រុក បានដឹកនាំក្រុមការងារស្រុក សហការជាមួយអាជ្ញាធរឃុំថ្មស បានចុះពិនិត្យទីតាំងស្នើសុំសាងសង់ផ្ទះរបស់ឈ្មោះ ឆែម ឆន ស្ថិតនៅភូមិចំលងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង  ។

ក្រោមពីក្រុមការងារបានចុះពិនិត្យលើទីតាំងស្នើសុំសាងសង់ផ្ទះខាងលើរួចមក បានពិនិត្យឃើញថា ទីតាំងស្នើសុំសាងសង់ផ្ទះខាងលើបានសាងសង់លើសពីទំហំស្នើសុំសាងសង់ ក្នុងពាក្យស្នើសុំសាងសង់ ហើយក្រុមការងារបានណែនាំឱ្យម្ចាស់សំណង់ធ្វើការកែតម្រូវ ពាក្យស្នើសុំសាងសង់សារជាថ្មីឱ្យ បានត្រឹមត្រូវទៅតាម ការសាងសង់ជាក់ស្តែង ម្ចាស់សំណង់បានយល់ព្រមនិងអនុវត្តតាមការណែនាំរបស់ក្រុមការងារ ។ 

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

-------------------------

ថ្ងៃចន្ទ ៣ រោច ខែបុស្ស ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣

January 9, 2023

អត្ថបទទាក់ទង