រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងស្មៀនចំនួន០៣រូប នៃស្រុកកោះកុង ។

ថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចូលរួមក្នុងពិធី ប្រកាសចូលកាន់តំណែងស្មៀនឃុំចំនួន០៣រូប នៃស្រុកកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង ៕

អត្ថបទទាក់ទង