/ / /

លោក សាង ស៉ីណេត អភិបាលរង នៃគណៈអភិបាលស្រុក តំណាងលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២ -២០២៣ នៅអនុវិទ្យាល័យ ហ៊ុនសែនតានូន ស្ថិតនៅភូមិបាក់រនាស់ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង

លោក សាង ស៉ីណេត អភិបាលរង នៃគណៈអភិបាលស្រុក តំណាងលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក  បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២ -២០២៣ នៅអនុវិទ្យាល័យ ហ៊ុនសែនតានូន ស្ថិតនៅភូមិបាក់រនាស់ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានការចូលរួមពី លោក នាយករងរដ្ឋបាលសាលាស្រុក លោកមេឃុំតានូន លោកលោកស្រីប្រធាន អនុប្រធានការិយាល័យ នៃរដ្ឋបាលស្រុក អាជ្ញាធរឃុំ ភូមិ  លោកនាយក នាយករង លោកគ្រូ អ្នកគ្រូគណៈកម្មការទ្រទ្រង់សាលាទាំងមធ្យមសិក្សា បឋមសិក្សា មាតាបិតា  អាណាព្យាបាលសិស្ស និងសិស្សានុសិស្សសរុបចំនួន ១១០នាក់ស្រី ៥៧ នាក់។ ក្នុងនោះដែររដ្ឋបាលស្រុកបានចូលរួមឧបត្ថម្ភថវិកា៤០០.០០០ រៀល(បួនរយពាន់រៀលគត់)  ជូនដល់សាលាសម្រាប់ប្រើប្រាស់តាមតម្រូវការ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃចន្ទ ១១ កើត ខែបុស្ស ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៣

ខែមករា 2, 2023

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    01/04/2026

    លោក​ឧត្តម​អគ្គា​នុរក្ស​ថ្នាក់​លេខ​២​ ចាន់​ ចំណាន​ ប្រធាន​ពន្ធនាគារ​ខេត្ត​កោះកុង​ បាន​អញ្ជើញ​ចូលរួម​ ក្នុង​ពិធី​អបអរ​សាទរ​ទិវា​វប្បធម៌​ជាតិ​ ៣មីនា​ លេីក​ទី​២៨​ ឆ្នាំ២០២៦​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ ផៃធូន ផ្លាមកេសន​ សមាជិក​ក្រុម​ប្រឹក្សាខេត្ត​ និងលោក​ជំទាវ​ ឈី​ វ៉ា​ អភិបាល​ នៃ​គណ:អភិបាល​ខេត្ត​កោះកុង​

  • រដ្ឋបាលស្រុកថ្មបាំង/
    01/04/2026

    រដ្ឋបាលស្រុកថ្មបាំង បានសហការ និងក្រុមការងារមន្ទីរផែនការខេត្តកោះកុង អញ្ជើញបើកកិច្ចប្រជុំឯកសារព័ត៌មានស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងណែនាំអំពីការម្រមូលតម្រូវការអាទិភាព របស់រដ្ឋបាលស្រុក

  • ហេង គីមឆន/
    01/04/2026

    លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ដឹកនាំ​លោកឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរង ផែនការងារធនធានមនុស្ស និងលោកនាយការិយាល័យបុគ្គលិក អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការសូមច្បាប់ និងការអនុញ្ញាតច្បាប់ឈប់សម្រាកគ្រប់ប្រភេទសម្រាប់មន្រ្តីនគរបាលជាតិ តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល

  • ហេង គីមឆន/
    01/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអនុញ្ញាតិឱ្យក្រុមហ៊ុន យ៉ាស្សាគី ដើម្បីជួបសម្តែងការគួរសម និងជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី សប្តស័ក ពុទ្ធសករាជ ២៥៦៩ ឈានចូល អដ្ឋស័ក ពុទ្ធសករាជ ២៥៧០

  • រដ្ឋបាលស្រុកកោះកុង/
    01/04/2026

    លោក ណឹម​ ភីរម្យ​ អភិបាលរងស្រុកកោះកុង អញ្ជើញ​ជាអធិបតីភាព​ ពិធីបេីកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីឯកសារព័ត៌មានស្ថានភាពសេដ្ឋកិច្ច​ សង្គមកិច្ច​ ឆ្នាំ២០២៦​

  • ហេង គីមឆន/
    01/04/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យ បានអញ្ជើញដឹកនាំមន្ត្រីផ្នែកទាំងពីរ នៃការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមីនា ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិដៅអនុវត្តបន្តរបស់របស់ការិយាល័យប្រជាពលរដ្ឋខេត្ត