រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលមណ្ឌលសីមា បានជួបសំណេះសំណាលជាមួយបងប្អូនអាជីវករលក់ដូរ នៅតាមឆ្នេរសមុទ្រប៉ាក់ខ្លង ផ្សព្វផ្សាយអំពីរបៀបទុកដាក់សំរាម និងការរក្សាតម្លៃកុំអោយឡើងថ្លៃក្នុងឱកាលចូលឆ្នាំថ្មី ឆ្នាំសកល គ្រឹស្តសករាជ ២០២៣ នៅឆ្នេរសមុទ្រប៉ាក់ខ្លង

លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុក បាន ដឹកនាំកងកម្លាំងប្រដាប់អាវុធ លោក លោកស្រី ប្រធាន អនុប្រធាន មន្រ្តីរាជការសាលាស្រុក ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង មេភូមិ អនុភូមិ ប្រជាការពារភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក. និងយុវជនកាកបាទក្រហម សរុបចំនួនប្រមាណ១១០នាក់ បានរៀបចំពីធីសំណេះសំណាលជាមួយបងប្អូនអាជីវករលក់ដូរ នៅតាមឆ្នេរសមុទ្រប៉ាក់ខ្លង ផ្សព្វផ្សាយអំពីរបៀបទុកដាក់សំរាម និងការរក្សាតម្លៃកុំអោយឡើងថ្លៃក្នុងឱកាលចូលឆ្នាំថ្មី ឆ្នាំសកល គ្រឹស្តសករាជ ២០២៣ នៅឆ្នេរសមុទ្រប៉ាក់ខ្លង ស្ថិតក្នុងភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ថ្ងៃពុធ ៦កើត ខែបុណ្យ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២
វេលាម៉ោង២:៣០នាទីរសៀល

អត្ថបទទាក់ទង