/ / /

រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី៧ អាណត្តិទី៥ ឆ្នាំ២០២២ ប្រចាំខែធ្នូ ក្រោមអធិបតីភាពលោក ឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំ

រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី៧ អាណត្តិទី៥ ឆ្នាំ២០២២ ប្រចាំខែធ្នូ ក្រោមអធិបតីភាពលោក ឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាឃុំ តំណាងប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានសហគមន៍ទាំង២ ស្មៀនឃុំ មេភូមិទាំង៧ សរុប១៦នាក់ស្រី០៣នាក់ ដើម្បីពិភាគ្សាលើបៀបវារះដូចខាងក្រោម៖

– បើកកិច្ចប្រជុំ និងមតិស្វាគមន៍

– ពិនិត្យកូរ៉ូម និងសមាសភាពចូលរួម

១/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៧ ប្រចាំខែធ្នូ ឆ្នាំ២០២២

២/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៥ ប្រចាំខែវិច្ឆិកា

៣/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលឃុំ ប្រចាំខែធ្នូ ឆ្នាំ២០២២

៤/.របាយការណ៍របស់

– គ.គ.ន.ក ឃុំ

– ភូមិទាំង៧

– ប៉ុស្តិ៍នគរបាលរដ្ឋបាល

– សហគមន៍តំបន់ការពារធម្មជាតិ

– សហគមន៍នេសាទ

៥/.អនុម័តសេចក្តីសម្រេចគណៈកម្មការធនធានធម្មជាតិ

៦/.អនុម័តថវិការផែនការវិនិយោគឆ្នាំ២០២៣

៧/.ទិសដៅអនុវត្តបន្ត

– ជម្រុញការបញ្ចូលទិន្នន័យតាមភូមិ សម្រាប់កសាងផែនការឆ្នាំ២០២៣

– ផ្សព្វផ្សាយ និងជម្រុញដល់ប្រជាពលរដ្ឋពីការប្តូរពី អ.ខ អស់សុពលភាព និងប្តូរថ្មី

– បន្តជម្រុញចាក់វ៉ាក់សាំងដូសក្នុងមូលដ្ឋាន និងដូសជម្រុញ

– បង្កើនកិច្ចសហការការគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋក្នុងភូមិឲ្យបានត្រឹមត្រូវ រវាងអាជ្ញាធរភូមិ ជាមួយប៉ុស្តិ៍រដ្ឋបាលឃុំ

៨/.បញ្ហាផ្សេងៗ

– ធ្វើអនាម័យបរិស្ថាននៅរង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដើម្បីអបអរឆ្នាំថ្មី ឆ្នាំសកល

– សំណូមពរដល់ម្ចាស់សត្វគោ ក្របី ត្រូវប្រុងប្រយ័ត្នពេលឆ្លងផ្លូវជៀសវាងគ្រោះថ្នាក់ចរាចរណ៍

– ផ្តល់ឡត៍ដុតសម្រាមដល់សាលារៀន

– ឯកសារនានារបស់រដ្ឋបាលឃុំ

៩/.មតិបូកសរុប បិទអង្គប្រជុំ និងប្រកាសពីកាលបរិច្ឆេទ នៃកិច្ចប្រជុំលើកក្រោយ។

ប្រភព៖រដ្ឋបាលឃុំអណ្តូងទឹក

————————–

ថ្ងៃពុធ ៦ កើត ខែបុស្ស ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២

December 28, 2022

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    01/04/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពីនិយាមនីតិវិធីប្រតិបត្តិសម្រាប់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    01/04/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោកស្រី ស៊ឹម សុខជា អនុប្រធានមន្ទីរ ចូលរួមកិច្ចប្រជុំប្រឹក្សាយោបល់ជាមួយស្ត្រី និងកុមារដែលរងផលប៉ះពាល់ដោយអំពើហិង្សាក្នុងគ្រួសារ ឪពុក ម្តាយមានផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ កុមារកំព្រា កុមារមានឪពុក/ម្តាយជាប់ពន្ធនាគារ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    01/04/2026

    លោកវេជ្ជបណ្ឌិត ង៉ែត ចំរើន ប្រធានការិយាល័យ​បង្ការ និងគ្រប់គ្រងជំងឺ ដឹកនាំកិច្ចប្រជុំក្រុមការងារសុខភាពបឋម​មន្ទីរសុខាភិបាល ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦​

  • ហេង គីមឆន/
    01/04/2026

    សេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពអនុគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ខេត្តកោះកុង

  • មន្ទីរកិច្ចការនារី/
    01/04/2026

    លោកស្រី សយ សាវឌី ប្រធានការិយាល័យ រដ្ឋបាល បុគ្គលិក និងមន្ត្រី០២ រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំឌីជីថល និងសុវត្ថិភាពឌីជីថល” ក្រោមអធិបតីភាព ឯកឧត្តម សៅ វង្សវីរៈ អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី នៅខេត្តស្ទឹងត្រែង ។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    01/04/2026

    ឯកឧត្ដម​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង អញ្ជើញចូលរួមព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា One Health Satellite Event in Cambodia