រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខ អ្នកសារព័ត៌មាន ក្នុងខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខ អ្នកសារព័ត៌មាន ក្នុងខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនៃមន្ទីរព័ត៌មានខេត្ត ដែលតែងតែដឹកនាំ សម្របសម្រួល ជាមួយអ្នកសារព័ត៌មានទាំងអស់ កំពុងប្រតិបត្តិការនៅក្នុងខេត្តរបស់យក ដើម្បីទៅយកព័ត៌មាន និងព្រឹត្តិការណ៍នានា ដែលកើតមាននៅទូទាំងខេត្ត យកទៅផ្សព្វផ្សាយជូនសាធារណជន អំពីការរីកច្រើន ការអភិវឌ្ឍនានាក្នុងភូមិសាស្ត្រខេត្តរបស់យើង។ ខ្ញុំតែងតែទទួលបានមតិយោបល់ល្អៗ បញ្ហាប្រឈម សំណូមពរ ពីប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈអ្នកសារព័ត៌មានរបស់យើង ដើម្បីធ្វើការដោះស្រាយជូនគាត់ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ទោះបីការដោះស្រាយមួយចំនួនមិនទាន់សមស្រប ក៏បានដោះស្រាយបានច្រើនផងដែរ។ ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំ ថាអ្នកសារព័ត៌មានទាំងអស់ពិតជាបានចូលរួមចំណែកយ៉ាងធំធេងបន្តទៀត ក្នុងការជួយផ្សព្វផ្សាយព័ត៌មាន ដល់សាធារណជនកាន់តែរហ័ស និងមានប្រសិទ្ធភាពបំផុត៕
ថ្ងៃអង្គារ ៥ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ December 27, 2022

អត្ថបទទាក់ទង