តាមការចាត់តាំងរបស់រដ្ឋបាលស្រុក លោក នាង ពិសិដ្ឋ អនុប្រធានការិយាល័យកសិកម្ម ធនធាន ធម្មជាតិ និងបរិស្ថាន ចូលរួមអមដំណើរលោកស្រី អុី នារីនេត អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជេីញចុះពិនិត្យការដាំដំណាំផ្លែត្រសក់ផ្អែមរបស់កសិករមួយគ្រួសារដែលគេចាត់ទុកថា ជាកសិករគំរូ នៅក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
ទិន្នផលផ្លែត្រសក់ផ្អែមរបស់កសិករឆ្នាំនេះបានផលល្អប្រសើរជាង បើធៀបនឹងការដាំសាកល្បងកាលពីឆ្នាំទៅ។ ផ្លែត្រសក់ផ្អែមទុំត្រូវបានលក់ចេញទៅកាន់ទីផ្សារក្នុងស្រុកក្នុង១គីឡូក្រាម ថ្លៃ៥០០០រៀល និងប្រេីរយៈពេលប្រមាណ២ខែនឹងទទួលផល។ ដំណាំត្រសក់ផ្អែមបានលេីកកម្ពស់ជីវភាពកសិករគំរូខាងលេីបានមួយកម្រិតបន្ថែមទៀត។
លោកស្រីអភិបាលរងខេត្ត បានណែនាំកសិករគំរូខាងពង្រីកការដាំដំណាំនេះបន្ថែមទៀត ជាពិសេសទីតាំងដែលអ្នកធ្វេីដំណេីរឬភ្ញៀវទេសចរណ៍អាចមេីលឃេីញ។ លោកស្រីក៏បានណែនាំឱ្យមន្ត្រីជំនាញពាក់ព័ន្ធធ្វេីការផ្សព្វផ្សាយអំពីដំណាំនេះឱ្យបានទូលំទូលាយ ជាពិសេសស្វែងរកឈ្មួញមកទិញពីប្រជាកសិករដោយផ្ទាល់តែម្តង៕
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
==================
ថ្ងៃចន្ទ ៤ កើត ខែបុស្ស ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២
December 26, 2022




