/ / /

លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល នាំយកសម្ភារនិងគ្រឿងបរិភោគឧបត្ថម្ភជូនដល់សាលាបឋមសិក្សាពាមក្រប ប្រជាការពារ និងប្រជាពលរដ្ឋ ស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង

លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំក្រុមការងារស្រុក និងមានការចូលរួមពីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល និងអាជ្ញាធរភូមិឃុំ នាំយកសម្ភារនិងគ្រឿងបរិភោគឧបត្ថម្ភជូនដល់សាលាបឋមសិក្សាពាមក្រប ប្រជាការពារ ០៩នាក់ និងប្រជាពលរដ្ឋ ២៤គ្រួសារ ស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ សម្ភារនិងគ្រឿងបរិភោគទាំងនោះ មានដូចខាងក្រោម៖


-សាលាបឋមសិក្សាពាមក្រប ទទួលបាន សៀវភៅ ៣៥០ក្បាល ខ្មៅដៃ ៣៥០ដើម អំពូលសូឡា ០៥គ្រាប់ និងថវិកាសម្រាប់គ្រូបង្រៀន ០៣នាក់ ក្នុងម្នាក់ ៥០,០០០រៀល និងថ្នាំពេទ្យ PARACETAMOL ០៥បន្ទះ

-ប្រជាការពារ ០៩នាក់ និងប្រជាពលរដ្ឋ ២៤គ្រួសារ ដោយក្នុងម្នាក់ ឬក្នុងមួយគ្រួសារទទួលបាន អង្ករ ១៥គ.ក្រ មី១២កញ្ចប់ ទឹកត្រី ០២ដប និងថ្នាំពេទ្យ PARACETAMOL ០៥បន្ទះ។

ប្រភព ញ៉ាក់ ឆៃយ៉ា

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/06/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ បានចុះពិនិត្យទីតាំងដែលស្តុកសាច់បង្កកនៅតាមភូមិ ស្ថិតនៅភូមិព្រែកខ្សាច់

  • ហេង គីមឆន/
    13/06/2026

    លោកឧត្តមសេនីយ៍ត្រី នឹម ពិសី ស្នងការរងផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋាន ស.ម.ន តំណាងលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការមូលដ្ឋានស.ម.ន បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦ ០០០ ០០០រៀល(ប្រាំមួយលានរៀលគត់) ជូនលោក គង់ ច័ន្ទវាសនា ត្រូវជាកូនបង្កើត របស់សពលោក គង់ វុទ្ធី (មន្ត្រីចូលនិវត្តន៍)

  • រដ្ឋបាលស្រុកកោះកុង/
    13/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកកោះកុង ជាមួយប្រជាពលរដ្ឋនៅឃុំជ្រោយប្រស់

  • រដ្ឋបាលស្រុកបូទុមសាគរ/
    13/06/2026

    លោក តុង យាវ អភិបាលរងស្រុក និងលោក ប៊ូ វាសនា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និង បទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ

  • ហេង គីមឆន/
    13/06/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្ត និងពិធីដាក់ដំណើរការគម្រោងរេដបូកព្រៃកោងកាង នៃដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ

  • រដ្ឋបាលស្រុកកោះកុង/
    13/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកកោះកុង ជាមួយប្រជាពលរដ្ឋនៅឃុំកោះកាពិ