រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយគណៈប្រតិភូ ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង និងលោកវេជ្ជបណ្ឌិត ម៉ក់ គឹមលី អនុប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តម ចុះមកពិនិត្យមើលការរៀបចំហេដ្ខារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យ ការបម្រើសេវាសុខភាពរបស់មន្ទីរពេទ្យជូនប្រជាជន និងសំណេះសំណាល សួរសុខទុក្ខដល់មន្ត្រី-បុគ្គលិក ព្រមទាំងអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ។

ថ្ងៃព្រឹកថ្ងៃសៅរ៍ ៩រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីក្រោមឱវាទ មានកិត្តិយសដ៏ខ្ពង់ខ្ពស់បានធ្វើភារវកិច្ច ស្វាគមន៍ ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយគណៈប្រតិភូ ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង និងលោកវេជ្ជបណ្ឌិត ម៉ក់ គឹមលី អនុប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តម ចុះមកពិនិត្យមើលការរៀបចំហេដ្ខារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យ ការបម្រើសេវាសុខភាពរបស់មន្ទីរពេទ្យជូនប្រជាជន និងសំណេះសំណាល សួរសុខទុក្ខដល់មន្ត្រី-បុគ្គលិក ព្រមទាំងអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ។ កាយវិកានេះជាសក្ខីភាពបញ្ជាក់ឱ្យឃើញថា ឯកឧត្តមរដ្ឋមន្ត្រី ជាថ្នាក់ដឹកនាំជាតិដែលតែងតែគិតគូ យកចិត្តទុកដាក់ ពីសុខទុក្ខរបស់មន្ត្រីថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ ជាពិសេសអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ។

អត្ថបទទាក់ទង