លោក ប៉ែន សុផាត អភិបាលរងស្រុក លោក ណយ ឡេង មេឃុំពាមក្រសោប និងលោកប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប បានទទួលស្វាគមន៍ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំ គណៈប្រតិភូក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលោក មានចំនួនសរុបប្រមាណ ១៣០រូប និងភ្ញៀវជាតិចំនួន ៦០ រូប តំណាងឱ្យឆ្នេរសមុទ្រចំនួន៣៤ឆ្នេរ មកពីប្រទេសចំនួន២១ជុំវិញពិភពលោក ក្នុងនោះរួមមានមកពីវៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៉ីស្រាអែល តួកគី បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ កាណាដា ប្រេស៉ីល ម៉ាទីនិក (នៅសមុទ្រការីបង់) ម៉ារ៉ុក ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា រួមទាំងប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះផងដែរ។ ក្រៅពីនេះក៏មានប្រតិភូតំណាងឱ្យឆ្នេរសង្កេតការណ៍ ៣ទៀត រួមមានមកពីម៉ាឡេស៉ី ហ្វាំងឡង់ និងប៉ាពូអាស៉ីនូវែលហ្គីណេ។
ដែលបានធ្វើដំណើរតាមផ្លូវទឹក ដោយ អូប័រធំ ចំនួន ៤ គ្រឿង អូប័រពេទ្យ ១ គ្រឿង និងប៉ូលីស ១ គ្រឿង ចេញពីខេត្តព្រះសីហនុ ចូលមកទស្សនកិច្ចសិក្សានៅតំបន់ព្រៃកោងកាងពាមក្រសោប រហូតដល់ម៉ោង ១១:១៥ ទើបត្រឡប់ទៅវិញ ។
ថ្ងៃចន្ទ ៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២