/ / /

សូមអបអរសាទរ! ឆ្នេរកោងកាង (Korng Karng Beach) ទទួលបានជ័យលាភីឆ្នេរខ្សាច់កម្សាន្ដស្អាត

នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងជាសមាជិកគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរកម្ពុជា បានអញ្ជើញចូលរួមទទួលពានជ័យលាភីឆ្នេរស្អាត ក្នុងសិក្ខាសាលាស្តីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឆ្ពោះទៅអបអរសាទរពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ ក្រោមប្រធានបទ “ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម ” និងពិធីប្រគល់ជ័យលាភីឆ្នេរខ្សាច់កម្សាន្ដស្អាតលើកទី៣ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.អ.ឆ.ក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន គ.អ.ឆ.ក ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាប៊ិច ខេត្តព្រះសីហនុ។

ក្នុងពិធីនេះ បានប្រគល់ចំណាត់ថ្នាក់ជ័យលាភីឆ្នេរស្អាត ចំនួន ១១ជ័យលាភី ក្នុងនោះខេត្តព្រះសីហនុ មានចំនួន ០៨ជ័យលាភី ខេត្តកែប ចំនួន ០២ជ័យលាភី និងខេត្តកោះកុង ចំនួន ០១ជ័យលាភី គឺ “ឆ្នេរកោងកាង ” ដែលបានទទួលជ័យលាភីយឆ្នេរខ្សាច់កម្សាន្ដស្អាត កម្រិតមធ្យម ឆ្នាំ២០២២-២០២៤ ពីគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍។ ឆ្នេរកោងកាង គឺស្ថិតនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

ប្រភព៖ តាក់ ធីដា

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    13/06/2026

    លោកឧត្តមសេនីយ៍ត្រី នឹម ពិសី ស្នងការរងផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋាន ស.ម.ន តំណាងលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការមូលដ្ឋានស.ម.ន បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦ ០០០ ០០០រៀល(ប្រាំមួយលានរៀលគត់) ជូនលោក គង់ ច័ន្ទវាសនា ត្រូវជាកូនបង្កើត របស់សពលោក គង់ វុទ្ធី (មន្ត្រីចូលនិវត្តន៍)

  • រដ្ឋបាលស្រុកកោះកុង/
    13/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកកោះកុង ជាមួយប្រជាពលរដ្ឋនៅឃុំជ្រោយប្រស់

  • រដ្ឋបាលស្រុកបូទុមសាគរ/
    13/06/2026

    លោក តុង យាវ អភិបាលរងស្រុក និងលោក ប៊ូ វាសនា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និង បទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ

  • ហេង គីមឆន/
    13/06/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្ត និងពិធីដាក់ដំណើរការគម្រោងរេដបូកព្រៃកោងកាង នៃដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ

  • រដ្ឋបាលស្រុកកោះកុង/
    13/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកកោះកុង ជាមួយប្រជាពលរដ្ឋនៅឃុំកោះកាពិ

  • ហេង គីមឆន/
    13/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីការរៀបចំរបាយការណ៍អំពីលទ្ធផលប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងទុក និងចែកចាយផលិតផលបង្កក នៅតាមភូមិសាស្ត្រក្នុងខេត្តកោះកុង