ក្នុងនាមក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង មានសេចក្ដីសោកស្ដាយ អាឡោះអាល័យ និងក្រៀមក្រំជាទីបំផុត ចំពោះមរណភាព លោកជំទាវ អោម អេម សមាជិកក្រុមប្រឹក្សាខេត្តកោះកុង ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ១៣:៥៣ នាទីរសៀល នាថ្ងៃអង្គារ ១៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ដោយរោគាពាធ ក្នុងជន្មាយុ ៧៥ឆ្នាំ។
ប្រភពៈ វឿន រិទ្ធី


