រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សាររំលែកទុក្ខរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង ជូនចំពោះក្រុមគ្រួសារនៃសពលោកជំទាវ អោម អេម សមាជិកក្រុមប្រឹក្សាខេត្តកោះកុង ។

ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្ដាយជាពន់ពេក ចំពោះក្រុមគ្រួសារនៃសពលោកជំទាវ អោម អេម ដែលបានបាត់បង់ ម្តាយ លោកយាយ ជាទីគោរពស្រឡាញ់របស់កូនចៅ ។
យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនៅមរណទុក្ខដោយក្តីសោកសង្រេងបំផុត ជាមួយក្រុមគ្រួសារ និងសាច់ញាតិទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់ លោកជំទាវ អោម អេម សូមបានសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។
=======✓✓=======
ថ្ងៃពុធ ១៤ កើត ខែមិគសិរ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។

អត្ថបទទាក់ទង