ថ្ងៃចន្ទ ១២ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២
December 5, 2022
លោក ឡោ សាវឿន អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ បានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណតិ្តទី៣ ឆ្នាំ២០២២ នៅសាលាស្រុកថ្មបាំង ដោយមានការចូលរួមពីអាជ្ញាធររដ្ឋបាលស្រុកថ្មបាំង លោកមេឃុំទាំង៦ឃុំ ប្រធានឬតំណាងមន្ទីរជុំវិញខេត្ត ប្រធានមណ្ឌលសុខភាពឫស្សីជ្រុំ និងមន្ត្រីក្រោមឱវាទ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាជនមកពីបណ្តាភូមិទាំង១៣ភូមិ ដែលមានចំនួនសរុបប្រមាណជាង៣០០នាក់ ក្រោមអធិបតីភាព ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង ។