ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ៨ កើត ខែមិគសិរឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ លោកស្រី អ៊ិន សុភី អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង និងជាអនុប្រធានក្រុមការងារអាហារូបត្ថម្ភ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការអនុវត្តការងារគម្រោងអាហារូបត្ថម្ភនៅកម្ពុជា របស់ក្រុមការងារអនុវត្តគម្រោងអាហារូបត្ថម្ភស្រុកកោះកុង ដើម្បីរៀបចំផែនការថវិកា ផែនការសកម្មភាព ផែនការវាយតម្លៃជាប្រចាំ និងការងារមួយចំនួនទៀត។
សមាសភាពរួមមានក្រុមការងារអាហារូបត្ថម្ភថ្នាក់ស្រុក និងថ្នាក់ឃុំ នៃស្រុកកោះកុង សរុប ១០នាក់ ស្រី ២នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។