លោកស្រី ស្រី ពិនសោភា អភិបាលរងស្រុក និងជាសមាជិកគណៈកម្មាធិការអនុសាខា និងលោកស្រី លី មុន្នី សមាជិក បានចូលរួមសហការជាមួយលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា បានដឹកនាំក្រុមការងារ អាជ្ញាធរឃុំប៉ាក់ខ្លង នាំយកអំណោយមនុស្សធម៌របស់សាខាផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យ ១គ្រួសារ ក្នុងនោះ បណ្តាលអោយខូចខាតទាំងស្រុង១ខ្នងផ្ទះ ធ្វើអំពីឈើ ប្រក់ស័ង្កសី នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ឈ្មោះ វង្ស យ៉ន ភេទប្រុស អាយុ៦៦ឆ្នាំ មូលហេតុកូនប្រុសមានសតិមិនប្រក្រតីលួចដុត ។
អំណោយមនុស្សធម៌ដែលសាខាបានផ្ដល់ជូនគ្រួសាររងគ្រោះរួមមាន៖ អង្ករ ២៥គក្រ មី១កេស ត្រីខ១ឡូ ទឹកសុទ្ធ១កេស តង់១ សម្ភារផ្ទះបាយ១ឈុត មុង១ ភួយ ១ ព្រមទាំងថវិកាចំនួន ១លានរៀលផងដែរ។
ថ្ងៃអង្គារ ៦កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២