លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចុះពិនិត្យទីតាំងសាលា មតេ្តយ្យសហគមន៍អភិវឌ្ឍចុងថ្នល់ ដែលមានសិស្សចំនួន ២០នាក់ គោលបំណងដើម្បីរៀបចំ ឈូកឆាយទីធ្លាសម្រាប់សាងសង់មតេយ្យសហគមន៍បន្ថែមចំនួនពីរបន្ទប់(៤មx៨ម)សំរាប់ឲ្យក្មួយៗ បានសិក្សាបន្ថែម ដែលមានទីតាំងស្ថិតនៅ ភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ដោយបាន អញ្ជើញចូលរួមលោកស្រី អភិបាលរង និងលោកប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុកបូទុមសាគរ។
ប្រភព : រដ្ឋបាលស្រុកបូទុមសាគរ