លោក ឃុត មាន អភិបាលរងស្រុក តំណាងអោយលោកស្រីអភិបាលស្រុក បានអញ្ជើញចូលរួមជាអធិបតី បើកវគ្គសិក្ខាសាលាសង្ខេបប្រចាំឆ្នាំ សម្រាប់តួអង្គទីផ្សារនៅក្នុងខ្សែសង្វាក់ផលិតកម្មបន្លែ ចេក និងស្វាយចន្ទី (គម្រោងស្ទៀរ) នៅសាលប្រជុំសាលាស្រុកថ្មបាំង និងមានការចូលរួមរួមដោយលោកនាយក និងនាយករងរដ្ឋបាលស្រុក កសិកម្មទាំងបីឃុំ មានឃុំជីផាត ឃុំតាទៃលើ និងឃុំឬស្សីជ្រុំ សរុប ៥៥នាក់ ស្រី ២៣នាក់ នៅសាលប្រជុំសាលាស្រុក។
ថ្ងៃសុក្រ ២ កើត ខែមិគសិរ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២




