រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្រ្តីជំនាញការិយាល័យស្តង់ដារ និងមាត្រាសាស្ត្រនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចុះរៀបចំដាក់ជញ្ជីងគំរូចំនួន ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ ជញ្ជីងក្នុងផ្សារអណ្តូងទឹក ស្ថិតក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង។

លោក ខឹម សីហា អនុប្រធានមន្ទីរបានដឹកនាំមន្រ្តីជំនាញការិយាល័យស្តង់ដារ និងមាត្រាសាស្ត្រនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយសហការជាមួយមន្ត្រីរបស់រដ្ឋបាលខេត្ត រដ្ឋបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធ បានចុះរៀបចំដាក់ជញ្ជីងគំរូចំនួន ០១គ្រឿង និងធ្វើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ ជញ្ជីងក្នុងផ្សារអណ្តូងទឹក ស្ថិតក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង បានសរុបចំនួន ៤៨គ្រឿង ជាលទ្ធផលឃើញថាជញ្ជីងទាំងអស់អនុលោមត្រឹមត្រូវតាមបច្ចេកទេស។

ថ្ងៃព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២  

អត្ថបទទាក់ទង