លោក ខេង គង់ នាយករដ្ឋបាលសាលាស្រុកបូទុមសាគរ តំណាងលោក ក្រូច បូរីសីហា អភិបាលស្រុក ចូលរួមអមដំណើរ លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះត្រួតពិនិត្យផ្លូវចូលប្រវែង ៣០៣ម៉ែត្រ ទទឹង ៨ម៉ែត្រ និងអគារប៉ុស្តិ៍សុខភាពកណ្តោល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដើម្បីធ្វើការប្រគល់ ជូនមន្ទីរសុខាភិបាល នៃខេត្តកោះកុង សម្រាប់បំពាក់គ្រឿងបរិក្ខា និងសម្ភារផ្សេងៗ ក្នុងការព្យាបាល ជូនប្រជាពលរដ្ឋឆាប់ៗនេះ
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!