រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វេលាម៉ោង១៣ និង៣០នាទី រសៀល នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ លោកវរះសេនីយ៍ឯក យេន តូច អធិការនគរបាលស្រុកបូទុមសាគរ បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុក បានចុះបង្ក្រាបករណីលួចលេងល្បែងជល់មាន់មួយកន្លែង នៅចំនុចដំបូកស ស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកកោះកុង

វេលាម៉ោង១៣ និង៣០នាទី រសៀល នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ លោកវរះសេនីយ៍ឯក យេន តូច អធិការនគរបាលស្រុកបូទុមសាគរ  បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុក បានចុះបង្ក្រាបករណីលួចលេងល្បែងជល់មាន់មួយកន្លែង នៅចំនុចដំបូកសស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកខេត្តកោះកុង

#ខេត្តកោះកុង #អធិការដ្ឋាននគរបាលស្រុកបូទុមសាគរ

#បានចុះបង្ក្រាបករណីលួចលេងល្បែងជល់មាន់

១១ វិច្ឆិកា ២០២២

======================

វេលាម៉ោង១៣ និង៣០នាទី រសៀល នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ លោកវរះសេនីយ៍ឯក យេន តូច អធិការនគរបាលស្រុកបូទុមសាគរ  បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុក បានចុះបង្ក្រាបករណីលួចលេងល្បែងជល់មាន់មួយកន្លែង នៅចំនុចដំបូកសស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ។ ក្រោយពីកម្លាំងយើងចុះដល់កន្លែងលួចលេងល្បែងជល់មាន់ក្រុមអ្នកលេងជល់មាន់បានរត់គេចខ្លួនអស់។កម្លាំងបានប្រមូលយកនូវវត្ថុតាង មានដូចជា៖ មាន់ជល់ចំនួន០៤ក្បាល (មាន់ងាប់ចំនួន០២ក្បាល),ជញ្ជីងថ្លឹងចំនួន០១ ,ស្កុតរំខ្នាយមាន់ចំនួន០២ដុំធំ និងស៊ុមមាន់ចំនួន០៤ និងកន្ត្រកដាក់មាន់ចំនួន០៤។

ចំពោះករណីខាងលើយើងបានហៅម្ចាស់ទីតាំង ឈ្មោះ សាយ តុត ភេទប្រុស អាយុ៥២ឆ្នាំ មកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើកិច្ចសន្យាអប់រំ អោយឈប់លេង និងផ្ដល់ទីតាំងអោយអ្នកលេងល្បែងជល់មាន់ បន្តទៀត។

ប្រភពៈអធិការដ្ឋាននគរបាលស្រុកបូទុមសាគរ

====================

ថ្ងៃសុក្រ ៣ រោច ខែកត្តិក ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២

ខែវិច្ឆិកា 11, 2022

អត្ថបទទាក់ទង