រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកស្រែអំបិល បានរៀបចំពិធីប្រារព្ធខួបលើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (០៩.១១.១៩៥៣ – ០៩.១១.២០២២) ក្រោមអធិបតីភាព លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងមានការនិមន្តចូលរួមពី ព្រះធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះទីបធម្មាភិបាល ព្រះបាឡាត់គណខេត្តកោះកុង

អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ!????????????
អរគុណសម្តេចពុកម៉ែ អគ្គស្ថាបនិកសន្តិភាព!????????????
អរគុណគណបក្សប្រជាជនកម្ពុជា!????????????
អរគុណថ្នាក់ដឹកនាំគ្រប់លំដាប់!????????????
អរគុណឯកឧត្ដម ហ៊ុន ម៉ានិត!????????????
អរគុណឯកឧត្តម មុិញ បានកុសល!????????????
អរគុណឯកឧត្តម ខិញ ហង្សហួន!????????????
អរគុណលោកជំទាវ មិថុនា ភូថង!????????????
……………….????????????????????????????…………….
សកម្មភាពរបស់ថ្នាក់ដឹកសាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង

កាលពីថ្ងៃពុធ ១ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២

រដ្ឋបាលស្រុកស្រែអំបិល បានរៀបចំពិធីប្រារព្ធខួបលើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (០៩.១១.១៩៥៣ - ០៩.១១.២០២២) ក្រោមអធិបតីភាព លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងមានការនិមន្តចូលរួមពី ព្រះធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះទីបធម្មាភិបាល ព្រះបាឡាត់គណខេត្តកោះកុង ជាព្រះចៅអធិការវត្តរស្មីសាមគ្គីគិរីទ័ពជាង និងជាព្រះប្រធានកិត្តិយសសាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្តកោះកុង , ព្រះព្រហ្មសីល ហ៊ួត សុវិន ព្រះរាជាគណ:ថ្នាក់កិត្តិយស គណ:មហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះអនុគណស្រុកស្រែអំបិល និងជាព្រះសត្តថេរោព្រះចៅអធិការវត្តមាគ៌ាគិរីស្រែអំបិល, ព្រះគ្រូបទុមវរគុណ ម៉ុក ចាន់រី ព្រះអនុគណគណៈធម្មយុតិកនិកាយស្រុកស្រែអំបិល និងជាព្រះចៅអធិការវត្តខ្សាច់ស, ព្រះសីលានុលក្ខណ៍ សន ស៊ីណាត ព្រះរាជាគណ:ថ្នាក់កិត្តិយស គណ:មហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះធម្មធរអនុគណស្រុកស្រែអំបិល, ព្រះកុសលមង្គល ហេង ប៊ុនសាម ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះសមុហ៌ធរ អនុគណស្រុស្រែអំបិល ជាព្រះចៅអធិការវត្តសិលារតនារាម (ប្រាសាទអង្គរភ្នំខ្លុង) និងជាព្រះអនុប្រធានកិត្តិយសសាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្តកោះកុង , ព្រះគ្រូ​ទិដ្ឋិធម្មោភិក្ខុ ប៊ុនលី​ ប៊ុនធូ​ ព្រះគ្រូលេខាអនុគណស្រុកស្រែអំបិល​ និងជាព្រះគ្រូសូធ្យឆ្វេង​វត្តមាគ៌ាគិរី​ស្រែ​អំបិល​ និងព្រះថេរា នុថេរៈ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក នាយករដ្ឋបាលសាលាស្រុក កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធានការិយាល័យអង្គភាពជុំវិញស្រុក ក្រុមប្រឹក្សាឃុំទាំង៦ និងមន្ត្រីរាជការក្នុងស្រុកស្រែអំបិល លោកគ្រូ អ្នកគ្រូ គណៈអ៊ីម៉ាំស្រុកស្រែអំបិល អនុសាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត សមាគមរាជសីហ៍សាខាខេត្តកោះកុង យុវជនស.ស.យ.ក កាកបាទក្រហមកម្ពុជា និងកាយរឹទ្ធិជាតិកម្ពុជា។

ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រកម្ពុជា របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូ ក្នុងក្របខណ្ឌ នៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា។

កម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្រ្តជាច្រើនបែបច្រើនសណ្ឋាននាដំណាក់កាលចុងក្រោយរបស់ខ្លួន។ យ៉ាងណាមិញ ទើបតែជាង ២ទសវត្សរ៍ចុងក្រោយប៉ុណ្ណោះ ដែលកម្ពុជាបានអបអរសាទរឯករាជ្យជាតិរបស់ខ្លួនក្នុងភាពសំបូរសប្បាយ ក្នុងសន្តិភាព និងឯកភាពជាតិ ទឹកដី។ គុណបំណាច់ដ៏ប្រពៃមិនអាចកាត់ថ្លៃបាននេះ គឺជាការរួមចំណែកមិនអាចប្រកែកបាននៃ «នយោបាយ ឈ្នះ-ឈ្នះ» ដែលបានបញ្ចប់ជម្លោះផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ជិត៤ទសវត្សរ៍ជាស្ថាពរ៕

___
ប្ថភព: ឡូ រដ្ឋា

អត្ថបទទាក់ទង