/ / /

រដ្ឋបាលស្រុកស្រែអំបិល បានរៀបចំពិធីប្រារព្ធខួបលើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (០៩.១១.១៩៥៣ – ០៩.១១.២០២២)

រដ្ឋបាលស្រុកស្រែអំបិល បានរៀបចំពិធីប្រារព្ធខួបលើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (០៩.១១.១៩៥៣ – ០៩.១១.២០២២) ក្រោមអធិបតីភាព លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងមានការនិមន្តចូលរួមពី ព្រះធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះទីបធម្មាភិបាល ព្រះបាឡាត់គណខេត្តកោះកុង  និងជាព្រះចៅអធិការវត្តរស្មីសាមគ្គីគិរីទ័ពជាង, ព្រះព្រហ្មសីល ហ៊ួត សុវិន ព្រះរាជាគណ:ថ្នាក់កិត្តិយស គណ:មហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះអនុគណស្រុកស្រែអំបិល និងជាព្រះសត្តថេរោព្រះចៅអធិការវត្តមាគ៌ាគិរីស្រែអំបិល, ព្រះគ្រូបទុមវរគុណ ម៉ុក ចាន់រី ព្រះអនុគណគណៈធម្មយុតិកនិកាយស្រុកស្រែអំបិល និងជាព្រះចៅអធិការវត្តខ្សាច់ស, ព្រះសីលានុលក្ខណ៍ សន ស៊ីណាត ព្រះរាជាគណ:ថ្នាក់កិត្តិយស គណ:មហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះធម្មធរអនុគណស្រុកស្រែអំបិល, ព្រះកុសលមង្គល ហេង ប៊ុនសាម ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះសមុហ៌ធរ អនុគណស្រុស្រែអំបិល, ព្រះគ្រូ​ទិដ្ឋិធម្មោភិក្ខុ ប៊ុនលី​ ប៊ុនធូ​ ព្រះគ្រូលេខាអនុគណស្រុកស្រែអំបិល​ និងជាព្រះគ្រូសូធ្យឆ្វេង​វត្តមាគ៌ាគិរី​ស្រែ​អំបិល​ និងព្រះថេរា នុថេរៈ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក នាយករដ្ឋបាលសាលាស្រុក កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធានការិយាល័យអង្គភាពជុំវិញស្រុក ក្រុមប្រឹក្សាឃុំទាំង៦ និងមន្ត្រីរាជការក្នុងស្រុកស្រែអំបិល លោកគ្រូ អ្នកគ្រូ គណៈអ៊ីម៉ាំស្រុកស្រែអំបិល អនុសាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត សមាគមរាជសីហ៍សាខាខេត្តកោះកុង យុវជនស.ស.យ.ក កាកបាទក្រហមកម្ពុជា និងកាយរឹទ្ធិជាតិកម្ពុជា។

ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រកម្ពុជា របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូ ក្នុងក្របខណ្ឌ នៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា។

កម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្រ្តជាច្រើនបែបច្រើនសណ្ឋាននាដំណាក់កាលចុងក្រោយរបស់ខ្លួន។ យ៉ាងណាមិញ ទើបតែជាង ២ទសវត្សរ៍ចុងក្រោយប៉ុណ្ណោះ ដែលកម្ពុជាបានអបអរសាទរឯករាជ្យជាតិរបស់ខ្លួនក្នុងភាពសំបូរសប្បាយ ក្នុងសន្តិភាព និងឯកភាពជាតិ ទឹកដី។ គុណបំណាច់ដ៏ប្រពៃមិនអាចកាត់ថ្លៃបាននេះ គឺជាការរួមចំណែកមិនអាចប្រកែកបាននៃ «នយោបាយ ឈ្នះ-ឈ្នះ» ដែលបានបញ្ចប់ជម្លោះផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ជិត៤ទសវត្សរ៍ជាស្ថាពរ៕

ប្រភព៖ តាក់ ធីដា

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    12/06/2026

    លោក សុខ ខ្មៅ មេឃុំប្រឡាយបានអញ្ជើញចូលរួម កិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និង បទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    12/06/2026

    មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំកិច្ចប្រជុំ​ស្ដីពី ការរៀបចំផែនការពង្រឹងគុណភាពសេវា​ ( Quality improvement plan )។

  • រដ្ឋបាលស្រុកថ្មបាំង/
    12/06/2026

    លោកស្រី លិន ចន្ថា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង

  • ហេង គីមឆន/
    12/06/2026

    ថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តកោញកុង បរិច្ចាគថវិកាចំនួន ៥០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលស្រុកស្រែអំបិល/
    12/06/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោកអភិបាលរងស្រុក បានអញ្ជើញចូលរួម កិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និង បទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ

  • ហេង គីមឆន/
    12/06/2026

    លោក សុខ ចេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បរិច្ចាគថវិកាចំនួន ១៥០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦