រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកវរសេនីយ៍ទោ ម៉ាន់ ដាវីត នាយសេនាធិការ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានប្រជុំត្រួតពិនិត្យ និងណែនាំ ដល់កម្លាំងកងកិត្តិយស ដែលត្រៀមចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យ ឯករាជ្យជាតិ ០៩វិច្ឆិកា ឆ្នាំ២០២២

អនុវត្តតាមការណែនាំរបស់លោកមេបញ្ជាការ នៅព្រឹកថ្ងៃអង្គារ៍ ១៥កើត ខែកក្កិត ឆ្នាំខាល  ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ ម៉ាន់ ដាវីត នាយសេនាធិការ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានប្រជុំត្រួតពិនិត្យ និងណែនាំ ដល់កម្លាំងកងកិត្តិយស ដែលត្រៀមចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យ ឯករាជ្យជាតិ ០៩វិច្ឆិកា ឆ្នាំ២០២២។

ក្នុងពិធីត្រួតពិនិត្យនេះផងដែល លោកវរសេនីយ៍ទោ នាយសេនាធិការ ក៏បានធ្វើការផ្សព្វផ្សាយនូវបទបញ្ជាការរបស់លោកមេបញ្ជការខេត្ត និងបានធ្វើការផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងការពារជាតិ និងសេចក្តីណែនាំ របស់ លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។
ថ្ងៃពុធ ១ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ November 9, 2022

ពិធី​បុណ្យ​ឯករាជ្យ​ជាតិ (Independence Day)
ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក (Water Festival)

អត្ថបទទាក់ទង