រដ្ឋបាលស្រុកកោះកុង, ថ្ងៃពុធ ១ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលស្រុកកោះកុង បានប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣- ៩វិច្ឆិកា ២០២២ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាព លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង ។សមាសភាពចូលរួមក្នុងកម្មវិធី លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុកកោះកុង លោកស្រីអភិបាលរងស្រុកកោះកុង កងកម្លាំងប្រដាប់អាវុធទាំបីប្រភេទ លោក លោកស្រី ប្រធាន ឬអនុប្រធាន និងមន្រ្ដីរាជការចំណុះសាលាស្រុកកោះកុង លោក លោកស្រី ប្រធានក្រុមប្រឹក្សាឃុំ សមាជិកក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ កម្លាំងប្រជាការពារភូមិ យុវជន ស ស យ ក ស្រុក យុវជនកាកបាទក្រហមកម្ពុជាស្រុក យុវជនកាយរិទ្ធិកម្ពុជាស្រុក និងប្រជាពលរដ្ឋ ចូលរួមសរុប ១០០នាក់ ស្រី៣៧នាក់ នៅក្នុងបរិវេណសាលាស្រុកកោះកុង។