លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក និងមន្រ្តីរាជការនៃរដ្ឋបាលស្រុកមណ្ឌលសីមា បានប្រារព្ធធ្វើបទនមស្សកាព្រះរតនត្រ័យសមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ព្រះធម្មកថិកសម្តែងព្រះធម៌ទេសនា ដើម្បីដង្ហែរកឋិន ទៅកាន់វត្តគិរីវង្សរតនារាម (ហៅវត្តគិរីវង្ស) ស្ថិតភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បច្ច័យដែលកើតឡើងពីអង្គកឋិន សម្រាប់កសាងសមិទ្ធិផលនានាក្នុងទីវត្ត ។
ប្រារព្ធពិធីបុណ្យនៅអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា
ថ្ងៃចន្ទ ១៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព ស ២៥៦៦
ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២